Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 56:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ចំពោះ​មនុស្សកម្រៀវ​ដែល​រក្សា​ថ្ងៃសប្ប័ទ​របស់យើង ហើយ​ជ្រើសរើស​អ្វីដែល​យើង​ពេញចិត្ត ព្រមទាំង​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលថា ពួក​កំរៀវ​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ* បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ពី​ពួក​កំរៀវ ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​ឈប់​សម្រា បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

សូមមើលជំពូក ចម្លង




អេសាយ 56:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។


អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


មានពរ​ហើយ មនុស្ស​ដែល​ប្រព្រឹត្ត​យ៉ាងនោះ កូនមនុស្ស​ដែល​កាន់ខ្ជាប់​នូវ​សេចក្ដីនោះ ជា​អ្នកដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ក៏​រក្សា​ដៃ​របស់ខ្លួន​ពី​ការ​ធ្វើ​អំពើ​អាក្រក់​ណាមួយ​ផង”។


រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា ដើម្បី​បម្រើ​ព្រះអង្គ ដើម្បី​ស្រឡាញ់​ព្រះនាម​របស់​ព្រះយេហូវ៉ា ដើម្បី​ធ្វើជា​បាវបម្រើ​របស់​ព្រះអង្គ គឺ​អស់អ្នក​ដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ហើយ​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង


ប្រសិនបើ​ក្នុង​ថ្ងៃសប្ប័ទ អ្នក​បង្វែរ​ជើង​របស់ខ្លួន ក៏មិន​ធ្វើតាម​ការសប្បាយ​របស់ខ្លួន​ក្នុង​ថ្ងៃ​វិសុទ្ធ​របស់យើង ប្រសិនបើ​អ្នក​រាប់​ថ្ងៃសប្ប័ទ​ជា​ទីរីករាយ ហើយ​ឲ្យតម្លៃ​ថ្ងៃ​វិសុទ្ធ​របស់​ព្រះយេហូវ៉ា ប្រសិនបើ​អ្នក​លើកកិត្តិយស​ដល់​ថ្ងៃនោះ ហើយ​មិន​ធ្វើតាម​ផ្លូវ​របស់ខ្លួន ឬ​ស្វែងរក​ការសប្បាយ​របស់ខ្លួន ឬ​ពោល​ពាក្យ​តាមគំនិតខ្លួនឯង​នោះ​ទេ


ប៉ុន្តែ​មាន​ការ​មួយ​ប៉ុណ្ណោះ​ដែល​ចាំបាច់​។ ម៉ារា​បាន​ជ្រើសរើសយក​ចំណែក​ដ៏ល្អ​នោះ ហើយ​ការនោះ​នឹង​មិន​ត្រូវ​យកចេញ​ពី​នាង​ឡើយ”៕


ហេតុនេះហើយបានជា​ព្រះ​បញ្ជាក់​ដោយ​ពាក្យសម្បថ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​យ៉ាងខ្លាំង​នឹង​បង្ហាញ​ដល់​ពួក​អ្នកទទួលមរតក​នៃ​សេចក្ដីសន្យា នូវ​គម្រោង​ដែល​ឥតប្រែប្រួល​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម