កិច្ចការ 17:4 - ព្រះគម្ពីរខ្មែរសាកល4 មានអ្នកខ្លះក្នុងពួកគេ ត្រូវបានបញ្ចុះបញ្ចូល ក៏ចូលរួមជាមួយប៉ូល និងស៊ីឡាស ថែមទាំងមានពួកជនជាតិក្រិកដ៏ច្រើនសន្ធឹកដែលគោរពកោតខ្លាចព្រះ និងពួកស្ត្រីមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានចូលរួម។ សូមមើលជំពូកKhmer Christian Bible4 ពួកគេខ្លះព្រមជឿ និងបានចូលរួមជាមួយលោកប៉ូល និងលោកស៊ីឡាស ហើយក៏មានពួកជនជាតិក្រេកដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន និងពួកស្ដ្រីដែលមានមុខមាត់ក៏មិនតិចដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលុប ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ សូមមើលជំពូកអាល់គីតាប4 ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចអុលឡោះ និងមានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ សូមមើលជំពូក |