មែនហើយ ទូលបង្គំបានដូចមនុស្សដែលស្ដាប់មិនឮ ដែលគ្មានពាក្យតវ៉ានៅក្នុងមាត់របស់ខ្លួនឡើយ។
អេសាយ 53:7 - ព្រះគម្ពីរខ្មែរសាកល លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ ប៉ុន្តែលោកមិនបានបើកមាត់សោះ; ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់ ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ អាល់គីតាប គាត់ត្រូវគេធ្វើទារុណកម្ម គាត់បន្ទាបខ្លួន គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅ មុខអ្នកកាត់រោម គាត់មិនបានហើបមាត់ទាល់តែសោះ។ |
មែនហើយ ទូលបង្គំបានដូចមនុស្សដែលស្ដាប់មិនឮ ដែលគ្មានពាក្យតវ៉ានៅក្នុងមាត់របស់ខ្លួនឡើយ។
ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមលើព្រះអង្គ! ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ គឺព្រះអង្គហើយដែលឆ្លើយតប!
ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម មិនឆ្លើយអ្វីសោះ។ មហាបូជាចារ្យក៏សួរព្រះអង្គម្ដងទៀតថា៖ “តើអ្នកជាព្រះគ្រីស្ទ ព្រះបុត្រារបស់ព្រះអង្គដែលសមនឹងទទួលការលើកតម្កើងឬ”?
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។
កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។
បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។