Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:15 - ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​! ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយតប​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ៙ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​នឹង​ឆ្លើយ​តប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ មាន​តែ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូលបង្គំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ៙ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ មាន​តែ​ទ្រង់​ហើយ​ដែល​ឆ្លើយ​ជំនួស​ខ្ញុំ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។


ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!


ដូច្នេះ​ឥឡូវនេះ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ទូលបង្គំ​ទន្ទឹងរង់ចាំ​អ្វី​? ក្ដីសង្ឃឹម​របស់ទូលបង្គំ​នៅក្នុង​ព្រះអង្គ​ហើយ​!


លោក​ត្រូវគេ​សង្កត់សង្កិន ក៏​រងទុក្ខ ប៉ុន្តែ​លោក​មិន​បាន​បើក​មាត់​សោះ​; ដូចដែល​កូនចៀម​ត្រូវគេ​ដឹក​ទៅ​សម្លាប់ ដូចដែល​ចៀម​នៅស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​វា​យ៉ាងណា លោក​ក៏​មិន​បាន​បើក​មាត់​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម