អេសាយ 46:1 - ព្រះគម្ពីរខ្មែរសាកល ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ នឹងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់ អាល់គីតាប ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ |
នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ធ្វើពីមាស និងរូបបដិមាករឥតប្រយោជន៍ធ្វើពីប្រាក់របស់ខ្លួន ដែលពួកគេបានធ្វើសម្រាប់ខ្លួនឯងដើម្បីថ្វាយបង្គំនោះ ទៅឲ្យសត្វកំពីងដូង និងប្រចៀវ
ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។ នោះមានគេតបថា៖ “រលំហើយ! បាប៊ីឡូនបានរលំហើយ! អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។
នេះជាទំនាយស្ដីអំពីបណ្ដាសត្វនៅណេកិប: គេលើកទ្រព្យសម្បត្តិរបស់គេដាក់លើខ្នងកូនលា ហើយលើករតនសម្បត្តិរបស់គេដាក់លើបូកអូដ្ឋ ឆ្លងកាត់ទឹកដីនៃទុក្ខវេទនា និងទុក្ខព្រួយ ដែលមានសិង្ហញី និងសិង្ហឈ្មោល ដែលមានពស់វែក និងពស់ភ្លើងដែលហោះ ទៅកាន់ប្រជាជនដែលមិនមែនជាប្រយោជន៍។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
គេលើករូបនោះសែងលើស្មា ហើយតម្កល់វានៅកន្លែងរបស់វា នោះវានៅឈរ ឥតចាកចេញពីកន្លែងរបស់វាឡើយ។ ទោះបីជាគេស្រែកទៅរូបនោះក៏ដោយ ក៏វាមិនឆ្លើយដែរ វានឹងមិនសង្គ្រោះគេពីទុក្ខវេទនារបស់គេឡើយ។
ទ្រង់ក៏នឹងយកបណ្ដាព្រះរបស់ពួកគេ និងរូបសិតរបស់ពួកគេ ព្រមទាំងភាជនៈដ៏ល្អប្រណិតរបស់ពួកគេដែលធ្វើពីប្រាក់ និងមាស ជាជ័យភណ្ឌទៅអេហ្ស៊ីបដែរ។ រួចមក ទ្រង់នឹងនៅឃ្លាតពីស្ដេចនៃទិសខាងជើងជាច្រើនឆ្នាំ។
នេប៊ូក្នេសាមានរាជឱង្ការនឹងពួកគេថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ តើពិតឬដែលអ្នករាល់គ្នាមិនគោរពបម្រើបណ្ដាព្រះរបស់យើង ហើយមិនថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ?
ពួកគេចងបន្ទុកដ៏ធ្ងន់ និងពិបាកនឹងទ្រាំដាក់លើស្មាមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយលើកបន្ទុកនោះផង។