អេសាយ 46:1 - អាល់គីតាប1 ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ នឹងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់ សូមមើលជំពូក |
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។