Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:8 - ព្រះគម្ពីរខ្មែរសាកល

8 ទ្រង់​ក៏​នឹង​យក​បណ្ដា​ព្រះ​របស់ពួកគេ និង​រូបសិត​របស់ពួកគេ ព្រមទាំង​ភាជនៈ​ដ៏ល្អប្រណិត​របស់ពួកគេ​ដែលធ្វើពី​ប្រាក់ និង​មាស ជា​ជ័យភណ្ឌ​ទៅ​អេហ្ស៊ីប​ដែរ​។ រួចមក ទ្រង់​នឹង​នៅឃ្លាតពី​ស្ដេច​នៃ​ទិសខាងជើង​ជាច្រើន​ឆ្នាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ស្ដេច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ និង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ និង​មាស​ដ៏​មាន​តម្លៃ នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​ស្ដេច​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ស្ដេច​នាំ​យក​ជយ‌ភណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ ដែល​ធ្វើ​ពី​លោហ‌ធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់ ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ នឹង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ នឹង​មាស​ដ៏​មាន​ដំឡៃ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ បន្ទាប់​នោះ នឹង​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្ដេច​នាំ​យក​ជយ‌ភ័ណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ ដែល​ធ្វើ​ពី​លោហ‌ធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់ ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ ដោយសារ​ឯង​នឹក​ផ្ទះ​របស់​ឪពុក​ឯង​យ៉ាងខ្លាំង ឯង​ត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែ​ម្ដេចក៏​លួច​រូបព្រះ​របស់យើង​ដូច្នេះ​?”។


ទាស់នឹង​អស់ទាំង​នាវា​នៃ​តើស៊ីស ក៏​ទាស់នឹង​អស់ទាំង​សំពៅ​ដ៏ល្អប្រណិត​ដែរ​។


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!


ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។


រីឯ​ស្ដេចនៃទិសខាងជើង​នឹង​ឈ្លានពាន​អាណាចក្រ​របស់​ស្ដេច​នៃ​ទិសខាងត្បូង ប៉ុន្តែ​ទ្រង់​នឹង​ត្រឡប់​ទៅ​ទឹកដី​របស់ខ្លួន​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម