Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 46:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះទាំងនោះ​ឱនចុះ ក៏​ក្រាបចុះ​ជាមួយគ្នា​; ពួកវា​រំដោះ​បន្ទុក​ទាំងនោះ​ឲ្យរួច​មិនបានឡើយ គឺ​ខ្លួនវា​ក៏​ត្រូវ​នាំទៅ​ជា​ឈ្លើយសឹក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​មិន​អាច​ដោះ​បន្ទុក​របស់​វា​បានផង គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 46:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​ទំនាយ​ស្ដីអំពី​បណ្ដា​សត្វ​នៅ​ណេកិប​: គេ​លើក​ទ្រព្យសម្បត្តិ​របស់គេ​ដាក់​លើ​ខ្នង​កូនលា ហើយ​លើក​រតនសម្បត្តិ​របស់គេ​ដាក់​លើ​បូក​អូដ្ឋ ឆ្លងកាត់​ទឹកដី​នៃ​ទុក្ខវេទនា និង​ទុក្ខព្រួយ ដែល​មាន​សិង្ហញី និង​សិង្ហឈ្មោល ដែល​មាន​ពស់វែក និង​ពស់ភ្លើង​ដែល​ហោះ ទៅកាន់​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​។


តើ​បណ្ដា​ព្រះ​របស់​ប្រជាជាតិ​នានា​ដែល​ពួក​ដូនតា​របស់យើង​បាន​បំផ្លាញ មាន​កូសាន ហារ៉ាន រេសែភ និង​កូនចៅ​អេដែន​ដែល​នៅ​ធេឡាស៊ើរ បាន​រំដោះ​ពួកគេ​ឬ​?


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!


រីឯ​ឈើ​ដែល​សល់ គាត់​ធ្វើ​ជា​ព្រះ ជា​រូបឆ្លាក់​សម្រាប់​ខ្លួន ក៏​ក្រាបចុះ​នៅចំពោះ​វា ហើយ​ថ្វាយបង្គំ ព្រមទាំង​អធិស្ឋាន​ទៅ​វា​ថា​៖ “សូម​រំដោះ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ”។


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


ទ្រង់​ក៏​នឹង​យក​បណ្ដា​ព្រះ​របស់ពួកគេ និង​រូបសិត​របស់ពួកគេ ព្រមទាំង​ភាជនៈ​ដ៏ល្អប្រណិត​របស់ពួកគេ​ដែលធ្វើពី​ប្រាក់ និង​មាស ជា​ជ័យភណ្ឌ​ទៅ​អេហ្ស៊ីប​ដែរ​។ រួចមក ទ្រង់​នឹង​នៅឃ្លាតពី​ស្ដេច​នៃ​ទិសខាងជើង​ជាច្រើន​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម