Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:14 - ព្រះគម្ពីរខ្មែរសាកល

14 នេប៊ូក្នេសា​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ តើ​ពិត​ឬ​ដែល​អ្នករាល់គ្នា​មិន​គោរពបម្រើ​បណ្ដា​ព្រះ​របស់យើង ហើយ​មិន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​យើង​បាន​ដំឡើង​នោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​នេប៊ូ‌ក្នេសា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ ពួក​អ្នក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបេល​លុតចុះ ព្រះនេបូរ​ឱនចុះ​; រូបបដិមាករ​របស់ព្រះទាំងនោះ​នៅ​លើ​សត្វពាហនៈ និង​សត្វស្រុក​។ វត្ថុផ្ទុក​របស់អ្នករាល់គ្នា​ដែល​ត្រូវបាន​ផ្ទុក​នោះ ជា​បន្ទុក​លើ​សត្វ​ដែល​នឿយហត់​។


ព្រះបាទ​នេប៊ូក្នេសា​បាន​ធ្វើ​រូបបដិមាករ​មួយ​ពី​មាស មាន​កម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ​។ ទ្រង់​ដំឡើង​រូបនោះ​នៅ​វាលទំនាប​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន​។


នៅទីបំផុត ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ តាម​នាម​នៃ​ព្រះ​របស់យើង ជា​អ្នកដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់ បាន​ចូលមក​នៅចំពោះ​យើង​។ យើង​ក៏​ប្រាប់​យល់សប្តិ​នោះ​ដល់​គាត់​ថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម