ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។
អេសាយ 43:2 - ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ អាល់គីតាប ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ |
ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។
ដោយហេតុនេះ សូមឲ្យវិសុទ្ធជនគ្រប់គ្នាអធិស្ឋានដល់ព្រះអង្គ ក្នុងពេលដែលអាចរកព្រះអង្គឃើញ; ទោះបីជាមានទឹកជំនន់ធំក៏ដោយ ក៏វានឹងមិនប៉ះគេឡើយ។
ដ្បិត ឱព្រះអើយ ព្រះអង្គបានពិសោធយើងខ្ញុំ ព្រះអង្គបានបន្សុទ្ធយើងខ្ញុំ ដូចបន្សុទ្ធប្រាក់!
ព្រះអង្គបានឲ្យមនុស្សជិះលើក្បាលរបស់យើងខ្ញុំ; យើងខ្ញុំបានឆ្លងកាត់ភ្លើង និងទឹក ប៉ុន្តែព្រះអង្គបាននាំយើងខ្ញុំចេញមកដល់កន្លែងនៃភាពសម្បូរហូរហៀរ។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
មើល៍! ព្រះនាមរបស់ព្រះយេហូវ៉ាមកពីចម្ងាយ! ព្រះពិរោធរបស់ព្រះអង្គឆេះឡើង ក៏មានផ្សែងយ៉ាងក្រាស់ ព្រះរឹមរបស់ព្រះអង្គពេញដោយសេចក្ដីក្រេវក្រោធ ព្រះជិវ្ហារបស់ព្រះអង្គដូចជាភ្លើងដែលស៊ីបំផ្លាញ
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងនាំពូជពង្សរបស់អ្នកមកពីទិសខាងកើត ហើយប្រមូលអ្នកមកពីទិសខាងលិច។
រីឯអ្នកទាំងបីនោះ គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ បានធ្លាក់ទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ ទាំងជាប់ចំណង។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚
ដោយសារតែជំនឿ ពួកគេបានឆ្លងសមុទ្រក្រហមដូចឆ្លងកាត់លើដីគោក រីឯពួកជនជាតិអេហ្ស៊ីបដែលសាកល្បង ក៏ត្រូវសមុទ្រលេបបាត់ទៅ។