ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះអង្គ; ទូលបង្គំនិយាយថា៖ “តើពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?”។
អេសាយ 38:14 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានយំចេចចាចដូចត្រចៀកកាំ ឬដូចសត្វក្រៀល ក៏ថ្ងូរដូចព្រាប។ ភ្នែករបស់ខ្ញុំបានស្រវាំងទៅ ដោយងើយមើលទៅស្ថានដ៏ខ្ពស់; ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំត្រូវបានសង្កត់សង្កិន សូមធានាសុវត្ថិភាពឲ្យទូលបង្គំផង’! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង អាល់គីតាប ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱអុលឡោះតាអាឡាអើយ ខ្ញុំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ខ្ញុំផង! |
ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះអង្គ; ទូលបង្គំនិយាយថា៖ “តើពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?”។
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
សូមប្រុងស្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! ទូលបង្គំរសាប់រសល់ក្នុងការត្អូញត្អែររបស់ទូលបង្គំ ព្រមទាំងថ្ងូរដែរ
ទូលបង្គំអស់កម្លាំងដោយសារតែការស្រែកហៅរបស់ទូលបង្គំ បំពង់កទូលបង្គំបានស្ងួតហើយ; ភ្នែកទូលបង្គំបានស្រវាំង ទាំងរំពឹងលើព្រះនៃទូលបង្គំ។
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។