Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:15 - ព្រះគម្ពីរខ្មែរសាកល

15 តើ​ខ្ញុំ​នឹង​និយាយ​អ្វី​? ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​សេចក្ដីនោះ​ដោយ​អង្គទ្រង់ផ្ទាល់​ផង​។ ខ្ញុំ​នឹង​ដើរសន្សឹមៗ​ក្នុង​អស់ទាំង​ឆ្នាំអាយុ​របស់ខ្ញុំ ដោយព្រោះ​សេចក្ដីល្វីងជូរចត់នៃព្រលឹង​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តើ​ទូល‌បង្គំ​នឹង​ថ្លែង​ដូច​ម្តេច? ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​ផ្ទាល់​បាន​សម្រេច​ការ​នោះ។ ទូល‌បង្គំ​ដើរ​សន្សឹមៗ​អស់​មួយ​ជីវិត​ទូល‌បង្គំ ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ទូល​ទៅ​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ? ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តើ​ទូលបង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​បន្ទូល​មក​ទូលបង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូលបង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

15 តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ជម្រាប​ទ្រង់​ដូច​ម្ដេច​ខ្លះ? ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 38:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រឡាញ់​ព្រះយេហូវ៉ា ដោយព្រោះ​ព្រះអង្គ​ទ្រង់​សណ្ដាប់​សំឡេង​របស់ខ្ញុំ និង​ពាក្យអង្វរករ​របស់ខ្ញុំ


ចូរ​ឲ្យ​គ្រឿងស្រវឹង​ដល់​អ្នកដែល​កំពុង​វិនាស ក៏​ឲ្យ​ស្រាទំពាំងបាយជូរ​ដល់​ពួកអ្នកដែល​មាន​សេចក្ដីល្វីងជូរចត់នៃព្រលឹង​ផង​។


មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។


“ឥឡូវនេះ ព្រលឹង​របស់ខ្ញុំ​មានអំពល់ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​? តើ​ឲ្យ​ថា​: ‘ព្រះ​បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ពី​វេលា​នេះ​ផង’ ឬ​? ប៉ុន្តែ​ដោយសារតែការនេះ បានជា​ខ្ញុំ​មកដល់​វេលា​នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម