Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:82 - ព្រះគម្ពីរខ្មែរសាកល

82 ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​; ទូលបង្គំ​និយាយថា​៖ “តើ​ពេលណា ទើប​ព្រះអង្គ​សម្រាលទុក្ខ​ទូលបង្គំ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

82 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា «តើ​ពេល​ណា​ទើប​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

82 ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

82 ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ ដោះ​ទុក្ខ​ទូលបង្គំ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

82 ខ្ញុំ​ខំ​ប្រឹង​រង់‌ចាំ​មើល​បន្ទូល​សន្យា របស់​ទ្រង់ ខ្ញុំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ?»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:82
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និង​ចំពោះ​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​របស់ព្រះអង្គ​។


ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។


សូម​សម្ដែង​ទីសម្គាល់​នៃ​ព្រះហឫទ័យសន្ដោស​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នកដែល​ស្អប់​ទូលបង្គំ​មើលឃើញ ហើយ​អាម៉ាស់មុខ​; ដ្បិត​គឺ​ព្រះអង្គ​ហើយ ព្រះយេហូវ៉ា​អើយ ដែល​បាន​ជួយ​ទូលបង្គំ និង​បាន​កម្សាន្តចិត្ត​ទូលបង្គំ​៕


ក្ដីសង្ឃឹម​ដែល​ត្រូវបាន​ពន្យារពេល​ធ្វើឲ្យឈឺចិត្ត រីឯ​បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ជា​ដើមឈើ​នៃ​ជីវិត​។


ខ្ញុំ​បាន​ពោលថា​: ‘ខ្ញុំ​នឹង​មិន​ឃើញ​ព្រះយេហូវ៉ា គឺ​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​! ខ្ញុំ​នឹង​មិន​ឃើញ​មនុស្ស ជាមួយ​អ្នកដែល​រស់នៅ​ពិភពលោក​ទៀត​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម