Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​ប្រុងស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​! ទូលបង្គំ​រសាប់រសល់​ក្នុង​ការត្អូញត្អែរ​របស់ទូលបង្គំ ព្រមទាំង​ថ្ងូរ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​ព្រះ‌អង្គ​មេត្តា​ព្រះ​សណ្ដាប់​ទូល‌បង្គំ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​ចិត្ត​ថប់​ព្រួយ​របស់​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​ទ្រង់​មេត្តា​ស្តាប់​ខ្ញុំ ហើយ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង ខ្ញុំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យបណ្ដឹង​ដ៏សុចរិត​របស់ទូលបង្គំ​ផង សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង​! សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ដែល​ចេញពី​បបូរមាត់​គ្មាន​សេចក្ដីបោកបញ្ឆោត​ផង​!


ពេល​ទូលបង្គំ​រក្សាភាពស្ងៀមស្ងាត់​មិនសារភាពបាប នោះ​ឆ្អឹង​ទូលបង្គំ​បាន​ចុះខ្សោយ ដោយសារតែ​ការថ្ងូរ​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច


ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ចំកោងខ្លួន ទូលបង្គំ​ពិបាកចិត្ត​ក្រៃលែង ទូលបង្គំ​ដើរ​ទាំង​កាន់ទុក្ខ​វាល់ព្រឹកវាល់ល្ងាច​។


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ឱ​ព្រះ​អើយ នៅពេល​ទូលបង្គំ​ត្អូញត្អែរ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ការពារ​ជីវិត​ទូលបង្គំ​ពី​ការភិតភ័យ​ចំពោះ​សត្រូវ​ផង​!


យ៉ាងណាមិញ ព្រះ​ពិតជា​បាន​សណ្ដាប់​ហើយ ព្រះអង្គ​បាន​ប្រុងស្ដាប់​សំឡេង​នៃ​ពាក្យអធិស្ឋាន​របស់ខ្ញុំ​។


ខ្ញុំ​នឹកចាំ​ព្រះ ក៏​ស្រែកថ្ងូរ ខ្ញុំ​សញ្ជឹងគិត ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​ចុះខ្សោយ​។ សេឡា


ខ្ញុំ​បាន​យំចេចចាច​ដូច​ត្រចៀកកាំ ឬ​ដូច​សត្វក្រៀល ក៏​ថ្ងូរ​ដូច​ព្រាប​។ ភ្នែក​របស់ខ្ញុំ​បាន​ស្រវាំងទៅ ដោយងើយមើល​ទៅ​ស្ថានដ៏ខ្ពស់​; ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​ត្រូវបានសង្កត់សង្កិន សូម​ធានា​សុវត្ថិភាព​ឲ្យ​ទូលបង្គំ​ផង’!


យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។ យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម