ព្រលឹងរបស់ខ្ញុំអើយ ចូរត្រឡប់ទៅទីសម្រាករបស់អ្នកវិញចុះ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងសប្បុរសដល់អ្នក!
អេសាយ 30:15 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល មានបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ |
ព្រលឹងរបស់ខ្ញុំអើយ ចូរត្រឡប់ទៅទីសម្រាករបស់អ្នកវិញចុះ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងសប្បុរសដល់អ្នក!
គឺប្រជាជននេះដែលព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “នេះជាទីសម្រាក ចូរឲ្យអ្នកដែលអស់កម្លាំងសម្រាកចុះ; នេះជាទីសម្រាកហើយ”—— យ៉ាងណាមិញ ពួកគេមិនព្រមស្ដាប់ទេ។
ចូរចាកចេញពីផ្លូវ ចូរបែរចេញពីគន្លង ចូរបំបាត់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលពីមុខយើងទៅ!”។
ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។
លទ្ធផលនៃសេចក្ដីសុចរិតនឹងបានជាសន្តិភាព ហើយផលនៃសេចក្ដីសុចរិតនឹងបានជាភាពស្ងៀមស្ងប់ និងជាសេចក្ដីសុខសាន្តជារៀងរហូត។
ប្រជាជនរបស់ខ្ញុំនឹងរស់នៅក្នុងលំនៅដ៏សុខសាន្ត និងនៅកន្លែងស្នាក់នៅដ៏មានសុវត្ថិភាព ព្រមទាំងនៅទីសម្រាកដ៏សុខដុមរមនា។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
តើនរណាបានប្រគល់យ៉ាកុបឲ្យទៅជាជ័យភណ្ឌ ហើយប្រគល់អ៊ីស្រាអែលទៅពួកអ្នករឹបជាន់? តើមិនមែនព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ ក៏មិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ?
អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។
ហើយប្រាប់គាត់ថា: ‘ចូរប្រយ័ត្នប្រយែង ហើយនៅស្ងៀមចុះ។ កុំខ្លាចឡើយ ក៏កុំឲ្យចិត្តរបស់អ្នកទន់ជ្រាយ ដោយព្រោះកន្ទុយអុសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះកំហឹងយ៉ាងខ្លាំងរបស់រេស៊ីន និងជនជាតិអើរ៉ាម ព្រមទាំងកូនរបស់រេម៉ាលា។
ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅអ្នកដែលត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែពួកគេមិនព្រមមកទេ។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!