ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 3:26 - ព្រះគម្ពីរខ្មែរសាកល

ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក ឯ​នាង នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។

សូមមើលជំពូក

អាល់គីតាប

ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។

សូមមើលជំពូក



អេសាយ 3:26
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។


ក៏ប៉ុន្តែ​យើង​នឹង​ធ្វើទុក្ខ​អើរាល នោះ​នាង​នឹង​មាន​ការថ្ងូរ និង​ការទួញសោក ហើយ​នាង​នឹង​បាន​ដូចជា​ចង្ក្រានអាសនា​ដល់​យើង​។


ដ្បិត​បន្ទាយ​ត្រូវបាន​បោះបង់ចោល ទីក្រុង​អ៊ូអែ​ត្រូវបាន​ចោលទទេ ទីទួល និង​ប៉មចាំយាម​បាន​ទៅជា​រូង​ជារៀងរហូត គឺទៅជា​សេចក្ដីរីករាយ​ដល់​លាព្រៃ និងជា​វាលស្មៅ​សម្រាប់​ហ្វូងចៀម


ផែនដី​កាន់ទុក្ខ ហើយ​អន់ថយ​ទៅ លីបង់​ទទួលការអាប់យស ហើយ​ក្រៀមស្វិត សារ៉ូន​បាន​ដូចជា​វាលខ្សាច់ រីឯ​បាសាន និង​កើមែល​ជម្រុះ​ស្លឹក​ចេញ​។


“កូនស្រី​ក្រមុំ​បាប៊ីឡូន​អើយ ចូរ​ចុះមក ហើយ​អង្គុយ​ក្នុង​ធូលីដី​! កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅលើ​ដី​ដោយ​គ្មាន​បល្ល័ង្ក​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ទន់ភ្លន់ និង​ល្អប្រណិត​ទៀត​ហើយ​។


ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ


ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំគក់ទ្រូង​ដែរ’។


ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះយាងមក​ដល់​អ្នក​ទេ”។