Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:31 - ព្រះគម្ពីរខ្មែរសាកល

31 ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​យំ​ចុះ ឱ​ស្រុក​ភីលី‌ស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលី‌ស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 14:31
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។


ភីលីស្ទីន​អើយ កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​! ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់ ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។


ដោយហេតុនេះ ចូរឲ្យ​ជនជាតិម៉ូអាប់​ទ្រហោយំ​ចំពោះ​ជនជាតិម៉ូអាប់ ចូរឲ្យ​ពួកគេ​គ្រប់គ្នា​ទ្រហោយំ​ចុះ​។ អ្នករាល់គ្នា​នឹង​យំសោក​ចំពោះ​នំទំពាំងបាយជូរក្រៀម​នៃ​គារ-ហារ៉ាសែត ទាំង​ឈឺផ្សា​ក្រៃលែង


នៅ​ឆ្នាំ​ដែល​សេនាប្រមុខ​ដែល​ត្រូវបាន​ចាត់មក​ពី​សើកុន​ស្ដេច​នៃ​អាស្ស៊ីរី បាន​មក​ដល់​អាសដូឌ ហើយ​ច្បាំង​នឹង​អាសដូឌ ក៏​ចាប់យក​ទីក្រុងនោះ


នៅក្នុង​ទីក្រុង​សល់​តែ​ការហិនវិនាស ហើយ​ខ្លោងទ្វារក្រុង​ក៏​ត្រូវបាន​បុកកម្ទេច​ជា​គំនរបាក់បែក​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕


ចូរ​ស្វែងរក​ក្នុង​សៀវភៅ​របស់​ព្រះយេហូវ៉ា ហើយ​អាន​មើល៍​ចុះ​! គ្មាន​សត្វ​ណាមួយ​ក្នុង​សត្វ​ទាំងនោះ​ខានមក គ្មាន​សត្វ​ណាមួយ​ខ្វះ​គូ​ឡើយ ដ្បិត​ព្រះឱស្ឋ​របស់ព្រះអង្គ​បាន​បង្គាប់​ការនេះ គឺ​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ហើយ ដែល​ប្រមូល​ពួកវា​មក​។


“យើង​នឹង​ទៅ​ខាងមុខ​អ្នក ហើយ​ធ្វើឲ្យ​ទីរដិបរដុប​បាន​រាបស្មើ​; យើង​នឹង​បំបាក់​ទ្វារ​លង្ហិន ហើយ​កាត់​រនុក​ដែក​ចោល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម