Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 4:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ ស្រី​ប្រាំពីរ​នាក់ នឹង​ជាប់​នៅ​ជា‌មួយ​ប្រុស​ម្នាក់ ដោយ​ពោល​ថា៖ យើង​នឹង​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់ ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំណៀល​ចេញ​ពី​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចោម‌រោម​ចង់​បាន​បុរស​ម្នាក់ ទាំង​ពោល​ថា៖ «សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង យើង​ខ្ញុំ​នឹង​រក​សម្លៀក‌បំពាក់​ដោយ​ខ្លួន​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ ស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចោម‌រោម​ចង់​បាន​បុរស​ម្នាក់ ទាំង​ពោល​ថា៖ «សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង យើង​ខ្ញុំ​នឹង​រក​សម្លៀក‌បំពាក់​ដោយ​ខ្លួន​ឯង»។

សូមមើលជំពូក ចម្លង




អេសាយ 4:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ ក៏​និយាយថា​៖ “ព្រះ​បាន​ដក​សេចក្ដីត្មះតិះដៀល​ចេញ​ពី​ខ្ញុំ​ហើយ”។


នៅ​ថ្ងៃ​នោះ សំណល់​នៃ​អ៊ីស្រាអែល និង​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យ៉ាកុប នឹង​លែង​ពឹងផ្អែក​លើ​អ្នកដែល​វាយ​ពួកគេ​ទៀត គឺ​ពួកគេ​នឹង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​វិញ ដោយ​សេចក្ដីពិតត្រង់​។


យើង​នឹង​ធ្វើឲ្យ​មនុស្ស កម្រមាន​ជាង​មាសសុទ្ធ គឺ​ធ្វើឲ្យ​មនុស្សជាតិ កម្រមាន​ជាង​មាស​ពី​អូភារ​ទៅទៀត​។


នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់មើល​ព្រះសូនបង្កើត​របស់ខ្លួន ហើយ​ភ្នែក​របស់គេ​នឹង​សម្លឹងមើល​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ភាពក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ


កាលណា​មនុស្ស​ម្នាក់​ចាប់​បងប្អូន​របស់ខ្លួន​ពី​ផ្ទះ​របស់​ឪពុក​ខ្លួន ដោយនិយាយថា​៖ “អ្នក​មាន​អាវវែង ដូច្នេះសូម​ធ្វើជា​អ្នកដឹកនាំ​របស់​ពួកយើង​ផង​! សូមឲ្យ​ទីហិនហោច​នេះ​នៅក្រោម​អំណាច​របស់អ្នក​ចុះ”


កុំ​ខ្លាច ដ្បិត​អ្នក​នឹង​មិន​អាម៉ាស់មុខ​ឡើយ កុំ​អៀនខ្មាស ដ្បិត​អ្នក​នឹង​មិន​ទទួលការអាប់យស​ឡើយ​។ អ្នក​នឹង​ភ្លេច​សេចក្ដីអាម៉ាស់​តាំងពី​យុវវ័យ​របស់អ្នក ក៏​មិន​នឹកចាំ​សេចក្ដីត្មះតិះដៀល​នៃ​ភាពជាមេម៉ាយ​របស់អ្នក​ទៀត​ដែរ​។


“នៅ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រោសប្រណី​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​យ៉ាងនេះ​ចំពោះ​ខ្ញុំ ដើម្បី​ដកយក​សេចក្ដីអាម៉ាស់​របស់ខ្ញុំ​ចេញ​ពីចំណោម​មនុស្ស”។


ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។


ដូច្នេះ យើង​សូម​បង្គាប់ និង​ជំរុញទឹកចិត្ត​មនុស្ស​បែបនេះ ក្នុង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចិញ្ចឹម​ខ្លួន​ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម