មានពរហើយ មនុស្សដែលបំពង់ព្រួញរបស់ខ្លួនពេញដោយព្រួញ! កាលណាគេនិយាយជាមួយសត្រូវនៅឯទ្វារក្រុង គេនឹងមិនអាម៉ាស់មុខឡើយ៕
អេសាយ 29:21 - ព្រះគម្ពីរខ្មែរសាកល ពួកគេចាប់កំហុសមនុស្សដោយពាក្យសម្ដី ហើយដាក់អន្ទាក់ចាប់បណ្ដាអ្នកកាត់ក្ដីនៅខ្លោងទ្វារ ព្រមទាំងបង្វែរមនុស្សសុចរិតចេញដោយហេតុផលឥតបានការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាពួកអ្នកដែលចាប់ពាក្យមនុស្ស ឲ្យគេមានទោស ហើយដាក់អន្ទាក់ចាប់ពួកមនុស្ស ដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិត ដោយឥតហេតុផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាពួកអ្នកដែលចាប់ពាក្យមនុស្សឲ្យគេមានទោស ហើយដាក់អន្ទាក់ សំរាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។ អាល់គីតាប ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។ |
មានពរហើយ មនុស្សដែលបំពង់ព្រួញរបស់ខ្លួនពេញដោយព្រួញ! កាលណាគេនិយាយជាមួយសត្រូវនៅឯទ្វារក្រុង គេនឹងមិនអាម៉ាស់មុខឡើយ៕
មានការរើសមុខ នោះមិនល្អទេ ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។
វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌
មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។
វេទនាហើយ! អ្នកដែលហៅអាក្រក់ថាល្អ ហើយហៅល្អថាអាក្រក់ អ្នកដែលចាត់ទុកសេចក្ដីងងឹតជាពន្លឺ ហើយចាត់ទុកពន្លឺជាសេចក្ដីងងឹត អ្នកដែលចាត់ទុកល្វីងជាផ្អែម ហើយចាត់ទុកផ្អែមជាល្វីង។
ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។
មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅពិគ្រោះគ្នា ដើម្បីដាក់អន្ទាក់ចាប់ព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
និយាយថា៖ “តើអស់លោកព្រមឲ្យអ្វីដល់ខ្ញុំ បើសិនខ្ញុំប្រគល់អ្នកនោះឲ្យអស់លោក?” ពួកគេក៏ព្រមឲ្យកាក់ប្រាក់សាមសិបដល់គាត់។
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។
អ្នករាល់គ្នាបានផ្ដន្ទាទោស ហើយសម្លាប់មនុស្សសុចរិត តែគេមិនប្រឆាំងនឹងអ្នករាល់គ្នាទេ។