កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
អេសាយ 27:7 - ព្រះគម្ពីរខ្មែរសាកល តើព្រះអង្គបានវាយអ៊ីស្រាអែល ដូចដែលព្រះអង្គវាយអ្នកដែលវាយពួកគេឬ? តើព្រះអង្គបានពិឃាតអ៊ីស្រាអែល ដូចដែលព្រះអង្គពិឃាតអ្នកដែលពិឃាតពួកគេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គបានវាយគេ ដូចព្រះអង្គបានវាយអស់អ្នកដែលបានវាយគេដែរឬទេ? តើគេត្រូវប្រហារ ដូចជាអស់អ្នកដែលព្រះអង្គបានប្រហារឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គវាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើព្រះអង្គប្រហារជីវិតពួកគេ ដូចព្រះអង្គប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី អាល់គីតាប តើអុលឡោះតាអាឡាបានវាយប្រជារាស្ត្ររបស់ទ្រង់ ដូចទ្រង់វាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើទ្រង់ប្រហារជីវិតពួកគេ ដូចទ្រង់ប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ?។ |
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
រីឯពន្លឺនៃអ៊ីស្រាអែលនឹងបានជាភ្លើង ហើយអង្គដ៏វិសុទ្ធរបស់ពួកគេនឹងបានជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយស៊ីបំផ្លាញបន្លា និងអញ្ចាញរបស់ស្ដេចអាស្ស៊ីរីក្នុងមួយថ្ងៃ។
នៅពេលល្ងាច មើល៍! មានសេចក្ដីគួរឲ្យខ្លាច! មុនពេលព្រឹក គ្មានពួកគេឡើយ! នេះហើយជាចំណែករបស់អ្នកដែលរឹបជាន់យកពីយើង ជាវាសនារបស់អ្នកដែលប្លន់យកពីយើង៕
រីឯបន្ទាយនឹងបាត់ពីអេប្រាអិម ហើយរាជ្យអំណាចនឹងបាត់ពីដាម៉ាស់។ សំណល់នៃជនជាតិអើរ៉ាមនឹងបានដូចជាសិរីរុងរឿងរបស់កូនចៅអ៊ីស្រាអែល”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
ដ្បិតអាស្ស៊ីរីនឹងស្រយុតចិត្ត ដោយសារតែព្រះសូរសៀងរបស់ព្រះយេហូវ៉ា នៅពេលព្រះអង្គវាយពួកគេដោយរំពាត់។
“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕