Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:17 - ព្រះគម្ពីរខ្មែរសាកល

17 រីឯ​ពន្លឺ​នៃ​អ៊ីស្រាអែល​នឹង​បាន​ជា​ភ្លើង ហើយ​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ​នឹង​បានជា​អណ្ដាតភ្លើង ភ្លើងនោះ​នឹង​ឆេះឡើង ហើយ​ស៊ីបំផ្លាញ​បន្លា និង​អញ្ចាញ​របស់ស្ដេចអាស្ស៊ីរី​ក្នុង​មួយ​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្ដាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​ដែល​ជា​ពន្លឺ និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​បាន​សំរាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លានឹង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ អុលឡោះ​ដែល​ជា ពន្លឺ និង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។

សូមមើលជំពូក ចម្លង




អេសាយ 10:17
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្សែង​បាន​ហុយ​ចេញមកពី​ព្រះនាសា​របស់ព្រះអង្គ ភ្លើង​ដែល​ស៊ីបំផ្លាញ​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ ហើយ​រងើកភ្លើង​ដែល​ឆេះឡើង​ក៏​ចេញមកពី​ព្រះអង្គ​។


ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


ភ្លើង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​បញ្ឆេះ​បច្ចាមិត្ត​នៅ​ជុំវិញ​ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


គ្មាន​សេចក្ដីក្ដៅក្រហាយ​ក្នុង​យើង​ឡើយ ប៉ុន្តែបើ​មាន​អ្នកណា​ផ្ដល់​អញ្ចាញ និង​បន្លា​ដល់​យើង យើង​នឹង​ឈានទៅ​ច្បាំង​នឹង​គេ យើង​នឹង​ដុត​គេ​ជាមួយគ្នា​។


តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។


រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕


ជាតិសាសន៍​ទាំងឡាយ​នឹង​ត្រូវបានដុត​ជា​ផេះ គឺដូចជា​បន្លា​ដែល​ត្រូវគេ​កាប់ ហើយ​ដុត​ក្នុង​ភ្លើង​។


ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​? តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​? គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


មើល៍! ពួកគេ​នឹង​បាន​ដូចជា​ចំបើង ភ្លើង​នឹង​ឆាបឆេះ​ពួកគេ ពួកគេ​នឹង​រំដោះ​ខ្លួន​ពី​អំណាច​នៃ​ភ្លើង​មិនបានឡើយ​; ភ្លើងនោះ​មិនមែន​ជា​រងើក​សម្រាប់​កម្ដៅខ្លួន ឬជា​ភ្លើង​សម្រាប់​អង្គុយ​ជុំវិញ​នោះ​ទេ​។


ព្រះអាទិត្យ​នឹង​លែង​ធ្វើជា​ពន្លឺ​ដល់​អ្នក​ទៀត​នៅ​ពេលថ្ងៃ ព្រះចន្ទ​នឹង​លែង​ផ្ដល់ពន្លឺ​ដល់​អ្នក​ទៀត​សម្រាប់​ជា​ភាពចែងចាំង គឺ​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក​វិញ ហើយ​ព្រះ​របស់អ្នក​នឹង​បានជា​សិរីរុងរឿង​ដល់​អ្នក​ដែរ​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


សេចក្ដីអាក្រក់​ឆេះ​ដូច​ភ្លើង ក៏​ស៊ីបំផ្លាញ​អញ្ចាញ និង​បន្លា ហើយ​ឆេះឡើង​ក្នុង​គុម្ពោត​ព្រៃ ក៏​ហុយឡើង​ជា​បង្គោល​ផ្សែង​។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​ពួក​មេដឹកនាំ​របស់​យូដា​បាន​ដូចជា​ចង្ក្រាន​ភ្លើង​នៅកណ្ដាល​អុស និង​ដូចជា​ចន្លុះ​ភ្លើង​នៅកណ្ដាល​កណ្ដាប់ស្រូវ​។ គេ​នឹង​ស៊ីបំផ្លាញ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ ទាំង​ខាងស្ដាំ ទាំង​ខាងឆ្វេង រីឯ​ពួក​អ្នកយេរូសាឡិម​នឹង​រស់នៅ​កន្លែង​របស់ខ្លួន​ម្ដងទៀត ក្នុង​យេរូសាឡិម​។


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម