អេសាយ 27:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គវាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើព្រះអង្គប្រហារជីវិតពួកគេ ដូចព្រះអង្គប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 តើព្រះអង្គបានវាយអ៊ីស្រាអែល ដូចដែលព្រះអង្គវាយអ្នកដែលវាយពួកគេឬ? តើព្រះអង្គបានពិឃាតអ៊ីស្រាអែល ដូចដែលព្រះអង្គពិឃាតអ្នកដែលពិឃាតពួកគេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 តើព្រះអង្គបានវាយគេ ដូចព្រះអង្គបានវាយអស់អ្នកដែលបានវាយគេដែរឬទេ? តើគេត្រូវប្រហារ ដូចជាអស់អ្នកដែលព្រះអង្គបានប្រហារឬទេ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី សូមមើលជំពូកអាល់គីតាប7 តើអុលឡោះតាអាឡាបានវាយប្រជារាស្ត្ររបស់ទ្រង់ ដូចទ្រង់វាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើទ្រង់ប្រហារជីវិតពួកគេ ដូចទ្រង់ប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ?។ សូមមើលជំពូក |