Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 27:7 - អាល់គីតាប

7 តើអុលឡោះ‌តាអាឡា​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​ទ្រង់​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ដូច​ទ្រង់​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​ព្រះ‌អង្គ​បាន​វាយ​គេ ដូច​ព្រះ‌អង្គ​បាន​វាយអស់​អ្នក​ដែល​បាន​វាយ​គេ​ដែរ​ឬ​ទេ? តើ​គេ​ត្រូវ​ប្រហារ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រហារ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ ដូច​ព្រះអង្គ​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី

សូមមើលជំពូក ចម្លង




អេសាយ 27:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អុលឡោះ‌តាអាឡា​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ​ទ្រង់​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ប្ញក​ខ្ពស់


ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ អុលឡោះ​ដែល​ជា ពន្លឺ និង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។


នៅ​ពេល​ល្ងាច ពួក​គេ​ភ័យ​ញ័រ​រន្ធត់ មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។


នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារ ហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។ រីឯ​ជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវ អាប់​អោន​ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ជន‌ជាតិ​អាស្ស៊ីរី​នឹង​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង នៅ​ពេល​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា និង​ពេល​ទ្រង់​វាយ​ធ្វើ​ទោស​ពួក​គេ។


ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។


ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ទ្រង់។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​ជំនូន​ជូន​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។


ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ ដែល​អុលឡោះ​បាន​បំផ្លាញ គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅ ទៀត​ដែរ»។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូន និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ ឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត ចំពោះ​ក្រុង​ស៊ីយ៉ូន ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ អុលឡោះ‌តាអាឡា​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។


គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរ‌ឃៅ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម