ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 26:21 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សំរេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់​ទៀត​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ដ្បិតអុលឡោះ‌តាអាឡា​ចេញ​ពី​ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។

សូមមើលជំពូក



អេសាយ 26:21
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ថ្ងៃ​នៃ​ការដាក់ទោស នៅពេល​ការហិនវិនាស​មក​ពី​ឆ្ងាយ តើ​អ្នករាល់គ្នា​នឹង​ធ្វើ​ដូចម្ដេច​? តើ​អ្នករាល់គ្នា​នឹង​រត់គេច​ទៅ​រក​អ្នកណា​ឲ្យ​ជួយ​? តើ​អ្នករាល់គ្នា​នឹង​ផ្ញើ​ភាពស្ដុកស្ដម្ភ​របស់អ្នករាល់គ្នា​ទុក​នៅ​ឯណា​?


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “យើង​នឹង​សង្កេតមើល​យ៉ាងស្ងៀមស្ងាត់​ពី​លំនៅ​របស់យើង ដូចជា​កម្ដៅ​ដែល​ចែងចាំង​ក្នុង​ពន្លឺព្រះអាទិត្យ និង​ដូចជា​ពពក​នៃ​ទឹកសន្សើម​នៅ​ពេលក្ដៅ​នៃ​រដូវច្រូតកាត់”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បើកសម្ដែង​ដល់​ត្រចៀក​ខ្ញុំ​ថា​៖ “សេចក្ដីទុច្ចរិត​នេះ​នឹង​មិន​ត្រូវបាន​លុបលាង​ឲ្យ​អ្នករាល់គ្នា​ឡើយ រហូតដល់​អ្នករាល់គ្នា​ស្លាប់​!”។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ហើយ​។


នាង​នឹង​ត្រូវ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដាក់ទោស ដោយ​ផ្គរលាន់ រញ្ជួយផែនដី សំឡេង​យ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ​។


មើល៍! មាន​សរសេរ​ទុក​នៅចំពោះ​យើង​ថា យើង​នឹង​មិន​នៅស្ងៀម​ឡើយ យើង​នឹង​តបសង​ជាប្រាកដ គឺ​យើង​នឹង​តបសង​ទៅលើ​ទ្រូង​របស់ពួកគេ


នូវ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា និង​អំពើទុច្ចរិត​របស់​ដូនតា​អ្នករាល់គ្នា​ផង ដោយព្រោះ​អ្នករាល់គ្នា​បាន​ដុតគ្រឿងក្រអូប​នៅលើ​ភ្នំ​នានា ហើយ​ត្មះតិះដៀល​យើង​នៅលើ​ទីទួល​ទាំងឡាយ ដូច្នេះ​យើង​នឹង​វាល់​សំណង​នៃទង្វើ​ពីមុន​របស់ពួកគេ ដាក់​លើ​ទ្រូង​របស់ពួកគេ”។


មាន​សូរសន្ធឹក​ចេញពី​ទីក្រុង មាន​សំឡេង​ចេញពី​ព្រះវិហារ ជា​សំឡេង​ដែល​ព្រះយេហូវ៉ា​តបសង​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​។


មនុស្ស​ល្ងីល្ងើ​អើយ​! តើ​ព្រះអង្គ​ដែល​បង្កើត​ខាងក្រៅ មិន​បាន​បង្កើត​ខាងក្នុង​ដែរ​ទេ​ឬ​?


នេះគឺ​ដើម្បីឲ្យ​ឈាម​របស់​ព្យាការី​ទាំងអស់​ដែល​បាន​បង្ហូរ​តាំងពី​កំណើត​នៃ​ពិភពលោក ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ


ដ្បិត​អ្នកទាំងនោះ​បាន​បង្ហូរ​ឈាម​បណ្ដា​វិសុទ្ធជន និង​ព្យាការី ដូច្នេះ​ព្រះអង្គ​បាន​ប្រទានឲ្យ​ពួកគេ​ផឹក​ឈាម​។ ពួកគេ​សមតែ​ទទួល​ដូច្នោះ”។


ហើយ​ឈាម​របស់​បណ្ដា​ព្យាការី វិសុទ្ធជន និង​អស់អ្នក​ដែល​ត្រូវគេ​សម្លាប់​នៅលើ​ផែនដី ត្រូវបាន​រកឃើញ​ក្នុង​នាង”៕