Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:50 - ព្រះគម្ពីរខ្មែរសាកល

50 នេះគឺ​ដើម្បីឲ្យ​ឈាម​របស់​ព្យាការី​ទាំងអស់​ដែល​បាន​បង្ហូរ​តាំងពី​កំណើត​នៃ​ពិភពលោក ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ដើម្បី​ឲ្យ​ឈាម​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើម​កំណើត​ពិភព​លោក​មក​ ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ​តាំង​ពី​កំណើត​ពិភព​លោក​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វបុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វ‌បុរស​របស់​គេ​បាន​សម្លាប់​ណាពី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក

សូមមើលជំពូក ចម្លង




លូកា 11:50
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។


ដ្បិត​ព្រះអង្គដែល​រកយុត្តិធម៌​ឲ្យ​ឈាម ព្រះអង្គ​ទ្រង់​នឹកចាំ​អំពី​អ្នកទាំងនោះ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​មនុស្ស​តូចទាប​ឡើយ​។


ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម