“យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
អេសាយ 25:12 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងអ្នកនោះ នឹងត្រូវផ្ដួលរំលំ ទម្លាក់ចុះរាបដល់ដី ឲ្យក្លាយជាធូលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។ អាល់គីតាប អុលឡោះតាអាឡានឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺទ្រង់ធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។ |
“យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
នេះជាទំនាយស្ដីអំពីម៉ូអាប់: ដោយព្រោះអើរនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ! ដោយព្រោះគារនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ!
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។
ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់ ព្រះអង្គទ្រង់ពង្រាបវា គឺពង្រាបវាដល់ដី ក៏បោះវាដល់ធូលីផង។
ពេលនោះ ទូតសួគ៌ខ្លាំងពូកែមួយរូបបានលើកថ្មមួយដូចត្បាល់កិនដ៏ធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងពោលថា៖ “បាប៊ីឡូនជាក្រុងដ៏ធំនឹងត្រូវទម្លាក់យ៉ាងសាហាវដូច្នេះ ហើយក៏រកមិនឃើញទៀតសោះឡើយ!