អេសាយ 25:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងអ្នកនោះ នឹងត្រូវផ្ដួលរំលំ ទម្លាក់ចុះរាបដល់ដី ឲ្យក្លាយជាធូលី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។ សូមមើលជំពូកអាល់គីតាប12 អុលឡោះតាអាឡានឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺទ្រង់ធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។ សូមមើលជំពូក |
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។