ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា; ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល អស់ទាំងពុកចង្កាត្រូវបានកោរ។
អេសាយ 15:3 - ព្រះគម្ពីរខ្មែរសាកល នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ និងនៅទីធ្លា គេយំសោយសោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ នឹងនៅទីធ្លា គេទ្រហោពិលាប ទាំងយំជាច្រើន អាល់គីតាប នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ |
ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា; ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល អស់ទាំងពុកចង្កាត្រូវបានកោរ។
នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត: តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ?
ដោយហេតុនេះ ខ្ញុំនិយាយថា៖ “សូមបែរចេញពីខ្ញុំ សូមទុកឲ្យខ្ញុំយំសោកយ៉ាងល្វីងជូរចត់ចុះ! កុំខំសម្រាលទុក្ខខ្ញុំអំពីការបំផ្លាញកូនស្រីប្រជាជនខ្ញុំឡើយ!”។
ពេលនោះ មានក្លិនស្អុយជំនួសក្លិនក្រអូប ខ្សែពួរជំនួសខ្សែក្រវាត់ ភាពតម្ពែកជំនួសសក់តែងស្អាត សំពត់ធ្មៃជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅជំនួសសម្រស់។
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!