Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:4 - ព្រះគម្ពីរខ្មែរសាកល

4 ដោយហេតុនេះ ខ្ញុំ​និយាយថា​៖ “សូម​បែរចេញ​ពី​ខ្ញុំ សូម​ទុកឲ្យ​ខ្ញុំ​យំសោក​យ៉ាងល្វីងជូរចត់​ចុះ​! កុំ​ខំ​សម្រាលទុក្ខ​ខ្ញុំ​អំពី​ការបំផ្លាញ​កូនស្រី​ប្រជាជន​ខ្ញុំ​ឡើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ខំ​ជួយ​កម្សាន្ត​ទុក្ខ​ខ្ញុំ ដោយ​ព្រោះ​សាសន៍​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សម្រាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




អេសាយ 22:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ខ្ញុំ​បាន​ស្វែងរក​ព្រះអម្ចាស់​របស់ខ្ញុំ ដៃ​របស់ខ្ញុំ​លាតចេញ​នៅ​ពេលយប់ ហើយ​មិន​ល្វើយ​ឡើយ ព្រលឹង​របស់ខ្ញុំ​បដិសេធ​ការ​សម្រាលទុក្ខ​។


នៅតាម​ផ្លូវ គេ​ក្រវាត់​ក្រណាត់ធ្មៃ​; នៅលើ​ដំបូលផ្ទះ និង​នៅ​កន្លែងសាធារណៈ គ្រប់គ្នា​ទ្រហោយំ ហើយ​លុតចុះ​យំសោក​ផង​។


មើល៍! អ្នកខ្លាំងពូកែ​របស់ពួកគេ​ស្រែកឡើង​នៅតាម​ផ្លូវ ពួក​ទូត​នៃ​សន្តិភាព​យំសោក​យ៉ាងល្វីងជូរចត់​។


“មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។


ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕


យោងតាម​អស់អ្នក​ដែល​តាំងពី​ដំបូង​មក​ធ្វើជា​សាក្សីផ្ទាល់ភ្នែក និង​ជា​អ្នកបម្រើ​ព្រះបន្ទូល បាន​ប្រគល់​មក​យើងខ្ញុំ


នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរូសាឡិម ហើយ​ទត​ឃើញ​ទីក្រុង ព្រះអង្គ​ក៏​ព្រះកន្សែងអាណិត​ទីក្រុងនោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម