Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:24 - ព្រះគម្ពីរខ្មែរសាកល

24 ពេលនោះ មាន​ក្លិនស្អុយ​ជំនួស​ក្លិនក្រអូប ខ្សែពួរ​ជំនួស​ខ្សែក្រវាត់ ភាពតម្ពែក​ជំនួស​សក់តែងស្អាត សំពត់ធ្មៃ​ជំនួស​សម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅ​ជំនួស​សម្រស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចងជំនួស​ខ្សែ​ក្រវាត់ ក្បាល​តម្ពែកជំនួស​សក់​សំអាង សំពត់​ធ្មៃ​ជំនួស​សំពត់​ល្បើក ស្នាម​អាម៉ាស់ជំនួស​រូប​សម្ផស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួស សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចង ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ទំពែក ជំនួស​សក់​សំអាង សំពត់​ធ្មៃ ជំនួស​សំពត់​ល្បើក ស្នាម​ត្រា ជំនួស​លំអ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួស សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។

សូមមើលជំពូក ចម្លង




អេសាយ 3:24
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ធ្វើ​សម្លៀកបំពាក់ផាឌិប​លក់ ហើយ​ផ្គត់ផ្គង់​ខ្សែក្រវាត់​ដល់​ឈ្មួញ​។


ខ្ញុំ​បាន​អប់​គ្រែ​ខ្ញុំ​ដោយ​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​។


ម៉ូអាប់​បាន​ឡើងទៅ​វិហារ ឌីបូន​បាន​ឡើងទៅ​ទីខ្ពស់​ដើម្បី​យំសោក ម៉ូអាប់​ទ្រហោយំ​ចំពោះ​នេបូរ និង​មេឌីបា​; ក្បាល​ពួកគេ​គ្រប់គ្នា​ទៅជា​ត្រងោល អស់ទាំង​ពុកចង្កា​ត្រូវបាន​កោរ​។


នៅតាម​ផ្លូវ គេ​ក្រវាត់​ក្រណាត់ធ្មៃ​; នៅលើ​ដំបូលផ្ទះ និង​នៅ​កន្លែងសាធារណៈ គ្រប់គ្នា​ទ្រហោយំ ហើយ​លុតចុះ​យំសោក​ផង​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​យំសោក ឲ្យ​ទួញសោក ឲ្យ​កោរសក់ និង​ឲ្យ​ក្រវាត់​ក្រណាត់ធ្មៃ​។


កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។


ជាពេលដែល​ព្រះអម្ចាស់​របស់ខ្ញុំ​បាន​លាងសម្អាត​ភាពស្មោកគ្រោក​របស់​កូនស្រី​ស៊ីយ៉ូន ហើយ​ជម្រះ​ថ្លុកឈាម​របស់​យេរូសាឡិម​ពី​កណ្ដាល​ទីក្រុង ដោយ​វិញ្ញាណ​នៃ​ការជំនុំជម្រះ និង​វិញ្ញាណ​ដែល​ឆេះសន្ធោសន្ធៅ​។


អ្នក​បាន​ទៅ​គាល់​ព្រះម៉ូឡុក​ជាមួយ​ប្រេង ហើយ​បាន​បង្កើន​ទឹកអប់​របស់អ្នក ក៏​បាន​ចាត់​ទូត​របស់អ្នក​ឲ្យទៅ​ទីឆ្ងាយ គឺ​ឲ្យ​គេ​ចុះទៅ​រហូតដល់​ស្ថានមនុស្សស្លាប់​។


កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


មនុស្ស​ត្រូវបាន​កម្លោច​ដោយ​កម្ដៅ​យ៉ាងខ្លាំង ពួកគេ​ក៏​ជេរប្រមាថ​ព្រះនាម​របស់​ព្រះ​ដែល​មាន​សិទ្ធិអំណាច​លើ​គ្រោះកាច​ទាំងនោះ ហើយ​មិន​កែប្រែចិត្ត ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ឡើយ​។


បណ្ដា​ស្ដេច​នៃ​ផែនដី​ដែល​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រស់នៅក្នុងអបាយមុខ​ជាមួយ​នាង នឹង​យំសោក​គក់ទ្រូង​ចំពោះ​នាង កាលណា​ពួកគេ​ឃើញ​ផ្សែង​ពី​ចំហេះ​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម