ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
អេសាយ 10:34 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងកាប់គុម្ពោតព្រៃចោលដោយគ្រឿងដែក នោះលីបង់នឹងដួល ដោយព្រោះព្រះអង្គដ៏ធំឧត្ដម៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។ អាល់គីតាប ទ្រង់នឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះអង្គនឹងបំផ្លាញភាពរុងរឿងនៃព្រៃឈើ និងចម្ការសម្បូរផលរបស់ទ្រង់ ព្រមទាំងព្រលឹង និងរូបកាយរបស់ទ្រង់ផង ហើយទ្រង់នឹងបានដូចជាអ្នកជំងឺដែលរីងរៃបាត់ទៅ។
គឺទាស់នឹងអស់ទាំងដើមស៊ីដានៃលីបង់ ដែលខ្ពស់ ហើយត្រូវបានតម្កើងឡើង ទាស់នឹងអស់ទាំងដើមអូកនៃបាសាន
“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
ផែនដីកាន់ទុក្ខ ហើយអន់ថយទៅ លីបង់ទទួលការអាប់យស ហើយក្រៀមស្វិត សារ៉ូនបានដូចជាវាលខ្សាច់ រីឯបាសាន និងកើមែលជម្រុះស្លឹកចេញ។
អ្នកបានត្មះតិះដៀលព្រះអម្ចាស់តាមរយៈរាជបម្រើរបស់អ្នក ដោយនិយាយថា: “អញបានឡើងទៅកន្លែងខ្ពស់នៃភ្នំទាំងឡាយ និងតំបន់ដាច់ស្រយាលនៃលីបង់ ដោយរទេះចម្បាំងដ៏ច្រើនរបស់អញ ហើយបានកាប់រំលំដើមស៊ីដាដ៏ខ្ពស់ និងដើមស្រល់ដែលល្អបំផុតរបស់វា។ អញបានទៅដល់កន្លែងខ្ពស់បំផុតរបស់វា គឺដល់ព្រៃសម្បូរផ្លែឈើរបស់វា។
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
ទោះបីជាបណ្ដាទូតសួគ៌មានកម្លាំង និងអំណាចធំជាងក៏ដោយ ក៏មិនចោទប្រកាន់ពួកគេនៅចំពោះព្រះអម្ចាស់ដោយមួលបង្កាច់ឡើយ។
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
ពេលនោះ ទូតសួគ៌ខ្លាំងពូកែមួយរូបបានលើកថ្មមួយដូចត្បាល់កិនដ៏ធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងពោលថា៖ “បាប៊ីឡូនជាក្រុងដ៏ធំនឹងត្រូវទម្លាក់យ៉ាងសាហាវដូច្នេះ ហើយក៏រកមិនឃើញទៀតសោះឡើយ!