ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។
អេសាយ 10:1 - ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត នឹងពួកអ្នកដែលតែងច្បាប់វៀចវេរ អាល់គីតាប អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ |
ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។
ពួកគេចាប់កំហុសមនុស្សដោយពាក្យសម្ដី ហើយដាក់អន្ទាក់ចាប់បណ្ដាអ្នកកាត់ក្ដីនៅខ្លោងទ្វារ ព្រមទាំងបង្វែរមនុស្សសុចរិតចេញដោយហេតុផលឥតបានការ។
វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។
ព្រះយេហូវ៉ានឹងចូលក្នុងការជំនុំជម្រះទាស់នឹងពួកចាស់ទុំ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា៖ “គឺអ្នករាល់គ្នាហើយ ដែលស៊ីបង្ហិនចម្ការទំពាំងបាយជូរ; អ្វីដែលលួចប្លន់ពីអ្នកទ័លក្រ នៅក្នុងផ្ទះរបស់អ្នករាល់គ្នា។
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!
វេទនាហើយ! អ្នកដែលទាញសេចក្ដីទុច្ចរិតមកដោយខ្សែនៃសេចក្ដីមិនពិត អ្នកដែលទាញបាបមក ហាក់ដូចជាទាញដោយខ្សែរទេះ
ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។
វេទនាហើយ! ពួកអ្នកដែលភ្ជាប់ផ្ទះមួយទៅផ្ទះមួយទៀត ហើយបង្ខិតចម្ការមួយទៅចម្ការមួយទៀត រហូតដល់អស់ចន្លោះ នោះអ្នករាល់គ្នានឹងរស់នៅតែឯងនៅកណ្ដាលស្រុកនោះ។
គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។
គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត;
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាដូចជាផ្នូរលាបកំបោរសដែលឃើញស្អាតពីខាងក្រៅមែន ប៉ុន្តែខាងក្នុងវិញ ពោរពេញទៅដោយឆ្អឹងមនុស្សស្លាប់ និងភាពស្មោកគ្រោកគ្រប់យ៉ាង។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសាងសង់ផ្នូររបស់ព្យាការី ហើយតុបតែងស្តូបរបស់មនុស្សសុចរិត
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាបានដកយកកូនសោនៃចំណេះដឹងចេញ។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏ឃាត់អ្នកដែលកំពុងចូលថែមទៀតផង”។
នៅពេលឃើញព្រះអង្គ ពួកនាយកបូជាចារ្យ និងពួកតម្រួតក៏ស្រែកឡើងថា៖ “ឆ្កាងទៅ! ឆ្កាងទៅ!”។ ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងដោយខ្លួនឯងទៅ ពីព្រោះខ្ញុំរកមិនឃើញទោសក្នុងគាត់ឡើយ”។
ឪពុកម្ដាយរបស់បុរសនោះនិយាយសេចក្ដីទាំងនេះ ដោយសារខ្លាចពួកយូដា ពីព្រោះពួកយូដាបានព្រមព្រៀងគ្នាហើយថា ប្រសិនបើអ្នកណាសារភាពថាព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះត្រូវបណ្ដេញចេញពីសាលាប្រជុំ។
វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។