សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។
អេសាយ 1:18 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។ |
សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។
សូមបាំងព្រះភក្ត្ររបស់ព្រះអង្គពីបាបទាំងឡាយរបស់ទូលបង្គំ សូមលុបអំពើទុច្ចរិតទាំងអស់របស់ទូលបង្គំចេញផង។
បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ; ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
“កោះទាំងឡាយអើយ ចូរនៅស្ងៀមនៅមុខយើងចុះ! ជាតិសាសន៍នានាអើយ ចូរមានកម្លាំងជាថ្មី! ចូរឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ! ចូរឲ្យពួកយើងចូលទៅជាមួយគ្នាសម្រាប់ការកាត់ក្ដី។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ចូរបង្ហាញរឿងក្ដីរបស់អ្នករាល់គ្នាមក៍!”។ ព្រះមហាក្សត្រនៃយ៉ាកុបមានបន្ទូលថា៖ “ចូរនាំភស្តុតាងរបស់អ្នករាល់គ្នាមក៍!”។
យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
ព្រះអង្គដែលបញ្ជាក់ថាខ្ញុំឥតទោស ព្រះអង្គគង់នៅជិត; តើនរណាអាចតតាំងនឹងខ្ញុំបាន? ចូរឲ្យពួកយើងឈរឡើងជាមួយគ្នា! តើនរណាជាអ្នកចោទប្រកាន់ខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំ!
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ប៉ូលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់គាត់ ហើយជជែកជាមួយពួកគេពីគម្ពីរក្នុងបីថ្ងៃសប្ប័ទ
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
ប៉ុន្តែនៅពេលប៉ូលជជែកវែកញែកអំពីសេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលរៀបនឹងមក ភេលីចក៏ភ័យខ្លាច ហើយមានប្រសាសន៍ថា៖ “ឥឡូវនេះ ចូរត្រឡប់ទៅវិញចុះ។ កាលណាមានពេល ខ្ញុំនឹងហៅអ្នកមកទៀត”។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។