Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:7 - ព្រះគម្ពីរខ្មែរសាកល

7 សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សូម​ជម្រះ​ខ្ញុំ ដោយ​ស្លឹក​ហ៊ីសុប នោះ​ខ្ញុំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សំអាត​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិស​របស់ពួកគេ​ដូច​ពិស​របស់​ពស់ ពួកគេ​ខ្ទប់​ត្រចៀក​របស់ខ្លួន​ដូច​ពស់វែក​ថ្លង់


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ​មក៍! ឲ្យ​ពួកយើង​ជជែកវែកញែក​គ្នា​។ ទោះបីជា​បាប​របស់អ្នករាល់គ្នា​បាន​ដូចជា​ពណ៌ក្រហមឆ្អៅ​ក៏ដោយ ក៏​វា​នឹង​បានស​ដូច​ហិមៈ ទោះបីជា​វា​ក្រហម​ដូចជា​ពណ៌ក្រហមជាំ​ក៏ដោយ ក៏​វា​នឹង​បាន​ស​ដូច​រោមចៀម​។


ស៊ីម៉ូន​ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​កុំ​លាង​ត្រឹមតែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង”។


ពោលគឺ កាល​អស់ទាំង​បទបញ្ជា​ត្រូវបាន​ប្រកាស​ដោយ​ម៉ូសេ​ដល់​ប្រជាជន​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ លោក​បាន​យក​ឈាម​កូនគោ និង​ឈាម​ពពែ ព្រមទាំង​ទឹក រោមចៀម​ពណ៌ក្រហមឆ្អៅ និង​មែកហ៊ីសុប ហើយ​ប្រោះ​លើ​ទាំង​ក្រាំង​នោះ​ផ្ទាល់ ទាំង​លើ​ប្រជាជន​ទាំងអស់


ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម