Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:19 - ព្រះគម្ពីរខ្មែរសាកល

19 ប្រសិនបើ​អ្នករាល់គ្នា​សុខចិត្ត ហើយ​ស្ដាប់តាម នោះ​អ្នករាល់គ្នា​នឹង​បាន​ហូប​ផលល្អ​នៃ​ទឹកដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។

សូមមើលជំពូក ចម្លង




អេសាយ 1:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។


ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា ល្អ​ហើយ ដ្បិត​ពួកគេ​នឹង​ហូប​ផលផ្លែ​នៃ​ទង្វើ​របស់ខ្លួន​។


នោះ​អ្នក​នឹង​រីករាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​យើង​នឹង​ឲ្យ​អ្នក​ជិះ​លើ​កន្លែងខ្ពស់​នៃ​ផែនដី ព្រមទាំង​ចិញ្ចឹម​អ្នក​ដោយ​មរតក​របស់​យ៉ាកុប​ដូនតា​អ្នក”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ហូប ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃ្លាន​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ផឹក ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រេក​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​អរសប្បាយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​អាម៉ាស់មុខ​!


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម