ចូរច្រៀងទៅកាន់ព្រះយេហូវ៉ាដោយការអរព្រះគុណ ចូរច្រៀងសរសើរតម្កើងព្រះរបស់យើងដោយពិណហាប!
អេភេសូរ 5:19 - ព្រះគម្ពីរខ្មែរសាកល ចូរនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង និងសរសើរតម្កើងព្រះអម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នា។ Khmer Christian Bible ហើយនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ព្រមទាំងច្រៀង និងសរសើរព្រះអម្ចាស់ចេញពីចិត្តរបស់អ្នករាល់គ្នាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត អាល់គីតាប ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។ |
ចូរច្រៀងទៅកាន់ព្រះយេហូវ៉ាដោយការអរព្រះគុណ ចូរច្រៀងសរសើរតម្កើងព្រះរបស់យើងដោយពិណហាប!
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត; ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត!
យើងនាំគ្នាចូលមកនៅចំពោះព្រះអង្គដោយការអរព្រះគុណ យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ព្រះអង្គដោយបទសរសើរ;
មើល៍! ពួកអ្នកបម្រើរបស់យើងនឹងស្រែកហ៊ោសប្បាយដោយមានអំណរនៃចិត្ត ប៉ុន្តែអ្នករាល់គ្នានឹងស្រែកឡើងដោយមានការឈឺចាប់នៃចិត្ត ក៏នឹងទ្រហោយំដោយមានការឈឺផ្សាខាងវិញ្ញាណ!
លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។
ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ