Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 95:2 - ព្រះគម្ពីរខ្មែរសាកល

2 យើង​នាំគ្នា​ចូលមកនៅចំពោះ​ព្រះអង្គ​ដោយ​ការអរព្រះគុណ យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះអង្គ​ដោយ​បទសរសើរ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​បន្លឺ​សំឡេង​ថ្វាយ​ព្រះ‌អង្គ ដោយ​បទ​សរសើរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុក​ដំកើង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ទ្រង់ ទាំង​អរ​គុណ និង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 95:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​បម្រើ​ព្រះយេហូវ៉ា​ដោយ​អំណរ ចូរ​មក​នៅចំពោះ​ព្រះអង្គ​ដោយ​ការច្រៀងដ៏សប្បាយ​!


ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។


ចូរ​ច្រៀង​ទៅកាន់​ព្រះអង្គ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​សញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង សូម​ប្រឈមមុខ​នឹង​ពួកគេ សូម​ធ្វើឲ្យ​ពួកគេ​ចុះចូល​ផង​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​មនុស្ស​អាក្រក់​ដោយ​ដាវ​របស់ព្រះអង្គ​ផង​!


សូមឲ្យ​សហគមន៍​នៃ​ជាតិសាសន៍​នានា​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ សូម​ព្រះអង្គ​យាង​ត្រឡប់ទៅ​ស្ថានដ៏ខ្ពស់​វិញ គឺ​ពីលើ​ពួកគេ​។


ចូរ​បន្លឺ​ចម្រៀង​ឡើង ចូរ​វាយ​ក្រាប់ ហើយលេង​ពិណហាប​ដ៏ពីរោះ និង​ពិណបុរាណ​ផង​!


ផែនដី​ទាំងមូល​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ ចូរ​ច្រៀងសរសើរតម្កើង​!


ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​រងទុក្ខលំបាក​ឬ​? ចូរឲ្យ​អ្នកនោះ​អធិស្ឋាន​។ មាន​អ្នកណា​អរសប្បាយ​ឬ​? ចូរឲ្យ​អ្នកនោះ​ច្រៀងសរសើរតម្កើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម