“គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។
អេភេសូរ 4:16 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែព្រះអង្គ រូបកាយទាំងមូលដែលផ្គុំឡើង និងភ្ជាប់គ្នាដោយសន្លាក់នីមួយៗដែលទ្រទ្រង់ ត្រូវបានធ្វើឲ្យចម្រើនឡើងរហូតដល់ស្អាងខ្លួនក្នុងសេចក្ដីស្រឡាញ់ ដោយផ្នែកនីមួយៗបំពេញតួនាទីយ៉ាងសមគួរ។ Khmer Christian Bible ដែលបានផ្គុំ និងភ្ជាប់រូបកាយទាំងមូលឡើងដោយសារសន្លាក់ទាំងអស់ដែលទ្រទ្រង់ ស្របទៅតាមកម្រិតសមត្ថភាពរៀងៗខ្លួនរបស់ផ្នែកនិមួយៗ ដែលធ្វើឲ្យរូបកាយចម្រើនឡើង ដើម្បីនឹងស្អាងរូបកាយនោះឡើងនៅក្នុងសេចក្ដីស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់។ អាល់គីតាប គឺគាត់ហើយ ដែលធ្វើឲ្យរូបកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើរូបកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យរូបកាយនោះចំរើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។ |
“គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។
ដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយមួយ ហើយអវយវៈនីមួយៗមានតួនាទីខុសៗគ្នាយ៉ាងណា
ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ដំណឹងល្អនេះស្របតាមអំណោយទាននៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំតាមរយៈកិច្ចការនៃព្រះចេស្ដារបស់ព្រះអង្គ។
ដើម្បីត្រៀមវិសុទ្ធជនឲ្យពេញលេញក្នុងការងារនៃការបម្រើ សម្រាប់ស្អាងព្រះកាយរបស់ព្រះគ្រីស្ទ
ផ្ទុយទៅវិញ ចូរនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ទាំងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ឆ្ពោះទៅកាន់ព្រះអង្គដែលជាក្បាល គឺព្រះគ្រីស្ទ។
ខ្ញុំអធិស្ឋានការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាកាន់តែចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវ និងសមត្ថភាពដឹងខុសដឹងត្រូវគ្រប់ជំពូក
ហើយមិនកាន់ជាប់នឹងព្រះគ្រីស្ទដែលជាក្បាល។ ដោយសារតែក្បាល រូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសន្លាក់ និងសរសៃ ទាំងចម្រើនឡើងដោយសេចក្ដីចម្រើនរបស់ព្រះ។
ដើម្បីឲ្យចិត្តរបស់អ្នកទាំងនោះបានទទួលការកម្សាន្ត ទាំងភ្ជាប់គ្នាក្នុងសេចក្ដីស្រឡាញ់ និងក្នុងអស់ទាំងភាពបរិបូរនៃការជឿអស់ពីចិត្តដែលមកពីការយល់ដឹង រហូតដល់ការយល់ដឹងត្រឹមត្រូវអំពីអាថ៌កំបាំងរបស់ព្រះ គឺព្រះគ្រីស្ទ។
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
សូមឲ្យព្រះអម្ចាស់បង្កើន និងប្រទានយ៉ាងសម្បូរហូរហៀរដល់អ្នករាល់គ្នានូវសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងចំពោះមនុស្សទាំងអស់ ដូចដែលយើងមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាដែរ
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ដូច្នេះ យើងបានស្គាល់ ព្រមទាំងជឿលើសេចក្ដីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ព្រះជាសេចក្ដីស្រឡាញ់; អ្នកដែលស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នេះ គឺស្ថិតនៅក្នុងព្រះ ហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរ។