ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។
ហេព្រើរ 2:15 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងអាចរំដោះអស់អ្នកដែលជាប់ក្នុងភាពជាទាសករអស់មួយជីវិតដោយការភ័យខ្លាចសេចក្ដីស្លាប់។ Khmer Christian Bible និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករអស់មួយជីវិត ដោយព្រោះខ្លាចសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយរំដោះអស់អ្នកដែលជាប់ជាបាវបម្រើអស់មួយជីវិត ដោយសារការភ័យខ្លាច ឲ្យបានរួចវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ អាល់គីតាប និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ |
ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។
ចិត្តរបស់ទូលបង្គំឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងទូលបង្គំ; សេចក្ដីគំរាមកំហែងនៃសេចក្ដីស្លាប់ បានធ្លាក់មកលើទូលបង្គំ។
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
តើមានមនុស្សណាអាចរស់ដោយមិនឃើញសេចក្ដីស្លាប់បានឬ? តើមានមនុស្សណាអាចរំដោះព្រលឹងរបស់ខ្លួនពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់បានឬ? សេឡា
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ថារបស់សព្វសារពើដែលត្រូវបានបង្កើតនោះឯង ក៏នឹងបានរំដោះចេញពីភាពជាទាសករនៃការសាបសូន្យ ចូលទៅក្នុងសេរីភាពនៃសិរីរុងរឿងរបស់កូនៗព្រះដែរ។
ព្រះអង្គបានស្រោចស្រង់យើងពីគ្រោះថ្នាក់ដល់ជីវិតដ៏ធំយ៉ាងនេះហើយ ហើយព្រះអង្គនឹងស្រោចស្រង់យើងទៀត——យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងនៅតែស្រោចស្រង់យើងទៀតជាមិនខាន។
អ្នកដែលចង់នៅក្រោមក្រឹត្យវិន័យអើយ ចូរប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនបានឮអ្វីដែលក្រឹត្យវិន័យចែងមកទេឬ?
ជាការពិត ព្រះមិនបានប្រទានវិញ្ញាណនៃភាពកំសាកដល់យើងទេ គឺបានប្រទានវិញ្ញាណនៃព្រះចេស្ដា សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងចិត្តវិញ។