ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 9:6 - ព្រះគម្ពីរខ្មែរសាកល

ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​លះ​ចោល​សេចក្ដី​ល្ងង់​ខ្លៅ ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹង​វិញ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​លះ​ចោល​សេចក្ដី​ខ្លៅ​ល្ងង់​ចេញ នោះ​នឹង​បាន​រស់​នៅ រួច​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​យោបល់​វិញ​ចុះ។

សូមមើលជំពូក

អាល់គីតាប

ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

សូមមើលជំពូក



សុភា‌សិត 9:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


ចូរ​ស្ដាប់ រាជធីតា​អើយ​! ចូរ​ពិចារណា ហើយ​ផ្ទៀងត្រចៀក​របស់អ្នក ចូរ​បំភ្លេច​សាសន៍​របស់អ្នក និង​ផ្ទះ​របស់​ឪពុក​អ្នក​ចុះ


អ្នកដែល​ទទួលយក​សេចក្ដីប្រៀនប្រដៅ គឺនៅក្នុង​ផ្លូវ​ទៅកាន់​ជីវិត រីឯ​អ្នកដែល​បោះបង់ចោល​ការស្ដីប្រដៅ នាំ​គេ​ឲ្យ​វង្វេង​។


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់ ហើយ​មានប្រាជ្ញា ចូរ​នាំ​ចិត្ត​អ្នក​ទៅក្នុង​ផ្លូវត្រឹមត្រូវ​ចុះ​!


ខ្ញុំ​បាន​ណែនាំ​អ្នក​អំពី​ផ្លូវ​នៃ​ប្រាជ្ញា ក៏​បាន​នាំ​អ្នក​ឲ្យដើរ​តាម​គន្លង​នៃ​សេចក្ដីទៀងត្រង់​;


ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា


ដ្បិត​ដោយសារតែ​ប្រាជ្ញា ថ្ងៃ​របស់អ្នក​នឹង​កើនឡើង ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។


“ចូរ​តស៊ូ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​ព្យាយាម​ចូល ប៉ុន្តែ​នឹង​មិនអាច​ចូល​បានទេ​។


ពេត្រុស​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដោយ​ពាក្យសម្ដី​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ដាស់តឿន​ពួកគេ​ថា​៖ “ចូរឲ្យ​អ្នករាល់គ្នា​ត្រូវបាន​សង្គ្រោះ​ចេញពី​ជំនាន់​វៀចវេរ​នេះ​ទៅ​!”។


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ