Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ខ្ញុំ​បាន​ណែនាំ​អ្នក​អំពី​ផ្លូវ​នៃ​ប្រាជ្ញា ក៏​បាន​នាំ​អ្នក​ឲ្យដើរ​តាម​គន្លង​នៃ​សេចក្ដីទៀងត្រង់​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​ទៀង​ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង




សុភា‌សិត 4:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​បានដូចដើមវិញ ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​តាម​ផ្លូវ​នៃ​សេចក្ដីសុចរិត ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


នេះគឺ​ដើម្បីឲ្យ​អ្នក​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ហើយ​បាន​រក្សា​គន្លង​របស់​មនុស្ស​សុចរិត​។


ពេលនោះ ឪពុក​បាន​ណែនាំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរឲ្យ​ចិត្ត​របស់កូន​កាន់ខ្ជាប់​នូវ​ពាក្យ​របស់ឪពុក ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ឪពុក ហើយ​មានជីវិតរស់​ចុះ​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;


ពាក្យទាំងនេះ​សុទ្ធតែ​ប្រាកដច្បាស់​ដល់​អ្នកដែល​យល់ច្បាស់ ហើយ​សុទ្ធតែ​ទៀងត្រង់​ដល់​អ្នកដែល​រកឃើញ​ចំណេះដឹង​។


សាស្ដា​មិនត្រឹមតែ​ជា​មនុស្ស​មានប្រាជ្ញា​ប៉ុណ្ណោះទេ លោក​ក៏​បាន​បង្រៀន​ចំណេះដឹង​ដល់​ប្រជាជន ហើយ​បាន​រិះគិត និង​ស្រាវជ្រាវ រួច​បាន​រៀបរៀង​សុភាសិត​ជាច្រើន​។


និយាយថា​៖ “‍ឱ មនុស្ស​ដែល​ពេញ​ដោយ​ឧបាយកល និង​សេចក្ដីអាក្រក់​គ្រប់យ៉ាង ជា​កូន​មារ និង​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​អើយ! តើ​ឯង​មិន​ព្រម​ឈប់​បង្វែរ​មាគ៌ា​ដ៏ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម