Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:17 - ព្រះគម្ពីរខ្មែរសាកល

17 អ្នកដែល​ទទួលយក​សេចក្ដីប្រៀនប្រដៅ គឺនៅក្នុង​ផ្លូវ​ទៅកាន់​ជីវិត រីឯ​អ្នកដែល​បោះបង់ចោល​ការស្ដីប្រដៅ នាំ​គេ​ឲ្យ​វង្វេង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បន្ទោស នោះ​ហៅ​ថា​វង្វេង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:17
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏មិន​ព្រម​ទទួល​ដំបូន្មាន​របស់ខ្ញុំ ហើយ​បាន​មើលងាយ​អស់ទាំង​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ​ដែរ


អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។


ការប្រៀនប្រដៅ​យ៉ាងធ្ងន់ធ្ងរ គឺ​សម្រាប់​អ្នកដែល​បោះបង់ចោល​មាគ៌ា​; អ្នកដែល​ស្អប់​ការស្ដីប្រដៅ​នឹង​ត្រូវ​ស្លាប់​។


អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ គឺ​បោះបង់ចោល​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ ទទួលបាន​ការយល់ដឹង​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


នាង​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អ្នកដែល​កាន់ខ្ជាប់​នឹង​នាង ហើយ​អ្នកដែល​ចាប់​នាង​ជាប់ នឹង​ត្រូវបាន​ហៅថាមានព្រះពរ​។


ចូរ​កាន់​សេចក្ដីប្រៀនប្រដៅ​ឲ្យជាប់ កុំ​លែង​ឡើយ​; ចូរ​រក្សា​ប្រាជ្ញា ដ្បិត​នាង​ជា​ជីវិត​របស់អ្នក​។


ពេលនោះ ឪពុក​បាន​ណែនាំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរឲ្យ​ចិត្ត​របស់កូន​កាន់ខ្ជាប់​នូវ​ពាក្យ​របស់ឪពុក ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ឪពុក ហើយ​មានជីវិតរស់​ចុះ​។


ហើយ​និយាយថា​៖ “ខ្ញុំ​បាន​ស្អប់​ការប្រៀនប្រដៅ​យ៉ាងណាហ្ន៎​! ចិត្ត​ខ្ញុំ​បាន​មើលងាយ​ការស្ដីប្រដៅ​យ៉ាងណាហ្ន៎​!


ខ្ញុំ​ស្ទើរតែ​វិនាសទាំងស្រុង នៅកណ្ដាលចំណោម​អង្គប្រជុំ និង​សហគមន៍​!”។


ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត


កុំ​ឲ្យ​មាត់​របស់អ្នក ធ្វើឲ្យ​រូបកាយ​របស់អ្នក​ប្រព្រឹត្តបាប​ឡើយ ក៏​កុំ​ពោល​នៅចំពោះ​អ្នកនាំសារ​ថា នេះ​ជា​ការយល់ច្រឡំ​ដែរ​។ ម្ដេចក៏​ត្រូវឲ្យ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​សំឡេង​របស់អ្នក ហើយ​បំផ្លាញ​កិច្ចការ​នៃ​ដៃ​របស់អ្នក​ដូច្នេះ​?


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


ដោយហេតុនេះ យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំងឡើង​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែងលោ​យើង​ត្រូវបាន​ធ្វើឲ្យរសាត់បាត់ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម