ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
សុភាសិត 9:4 - ព្រះគម្ពីរខ្មែរសាកល “អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់» នោះក៏ប្រាប់ថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា អាល់គីតាប «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា |
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ; អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។
ក៏ឃើញក្នុងចំណោមមនុស្សខ្វះចំណេះដឹង ហើយសង្កេតឃើញក្នុងចំណោមយុវជន មានយុវជនម្នាក់ដែលខ្វះវិចារណញ្ញាណ។
មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
“អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។