ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
សុភាសិត 6:15 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច; គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេចក្ដីអន្តរាយរបស់វា និងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សេចក្ដីអន្តរាយរបស់វា នឹងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។ អាល់គីតាប ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។ |
ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
សូមឲ្យសេចក្ដីស្លាប់សង្គ្រុបលើពួកគេ សូមឲ្យពួកគេចុះទៅស្ថានមនុស្សស្លាប់ទាំងរស់! ដ្បិតមានការអាក្រក់នៅក្នុងលំនៅរបស់ពួកគេ គឺនៅខាងក្នុងពួកគេ។
ដូច្នេះ ខ្ញុំនឹងសើចដែរ ចំពោះសេចក្ដីអន្តរាយរបស់អ្នករាល់គ្នា ខ្ញុំនឹងសើចចំអកនៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់
នៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ដូចព្យុះ ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមកដល់ដូចខ្យល់កួច គឺនៅពេលទុក្ខវេទនា និងទុក្ខព្រួយធ្លាក់មកលើអ្នករាល់គ្នា។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
ដ្បិតទោះបីជាមនុស្សសុចរិតដួលប្រាំពីរដងក៏ដោយ ក៏គង់តែនឹងក្រោកឡើងវិញ រីឯមនុស្សអាក្រក់នឹងជំពប់ទៅក្នុងមហន្តរាយ។
ដ្បិតសេចក្ដីអន្តរាយពីព្រះយេហូវ៉ា និងស្ដេច នឹងកើតឡើងក្នុងមួយរំពេច តើនរណាអាចស្គាល់ភយន្តរាយដែលមកពីព្រះយេហូវ៉ា និងស្ដេចបាន?
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់ ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ:
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។