ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 3:22 - ព្រះគម្ពីរខ្មែរសាកល

សេចក្ដីទាំងនេះ​ជា​ជីវិត​សម្រាប់​ព្រលឹង​របស់អ្នក ហើយ​ជា​គ្រឿងតុបតែង​សម្រាប់​ក​របស់អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះសេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លំអ​នៅ​ក​ឯង

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះ‌គិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។

សូមមើលជំពូក



សុភា‌សិត 3:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​វា​ជា​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​អ្នក និង​ជា​ខ្សែក​នៅ​ក​អ្នក​។


សុភនិច្ឆ័យ​ជា​ប្រភពទឹក​នៃ​ជីវិត​ដល់​អ្នកដែលមាន​វា រីឯ​ការវាយប្រដៅ​ដល់​មនុស្សល្ងីល្ងើ ជា​ភាពល្ងីល្ងើ​។


អ្នកដែល​ទទួលបាន​វិចារណញ្ញាណ ស្រឡាញ់​ព្រលឹង​របស់ខ្លួន អ្នកដែល​រក្សា​ការយល់ដឹង រកឃើញ​សេចក្ដី​ល្អ​។


អ្នកដែល​ដេញតាម​សេចក្ដីសុចរិត និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹង​រកឃើញ​ជីវិត សេចក្ដីសុចរិត និង​សិរីរុងរឿង​។


ចូរ​កាន់​សេចក្ដីប្រៀនប្រដៅ​ឲ្យជាប់ កុំ​លែង​ឡើយ​; ចូរ​រក្សា​ប្រាជ្ញា ដ្បិត​នាង​ជា​ជីវិត​របស់អ្នក​។


ដ្បិត​សេចក្ដីទាំងនេះ​ជា​ជីវិត​ដល់​អស់អ្នកដែល​រក​វា​ឃើញ និង​ជា​ការប្រោសឲ្យជា​ដល់​រូបកាយ​ទាំងមូល​របស់​អ្នកនោះ​។


ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដោយ​សេចក្ដីទាំងនេះ​ហើយ ដែល​មនុស្ស​មានជីវិតរស់ ហើយ​ជីវិត​នៃ​វិញ្ញាណ​របស់ទូលបង្គំ​ក៏​ស្ថិតនៅ​ក្នុង​អស់ទាំង​សេចក្ដីនេះ​ដែរ​។ ដូច្នេះ សូម​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យជា ហើយ​ឲ្យ​ទូលបង្គំ​មានជីវិតរស់​ផង​!