កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។
សុភាសិត 26:3 - ព្រះគម្ពីរខ្មែរសាកល ខ្សែតីសម្រាប់សេះ បង្ហៀរសម្រាប់លា ហើយរំពាត់សម្រាប់ខ្នងរបស់មនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។ អាល់គីតាប រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ |
កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។
ប្រាជ្ញាត្រូវបានរកឃើញនៅលើបបូរមាត់របស់អ្នកដែលមានការយល់ច្បាស់ រីឯរំពាត់ គឺសម្រាប់ខ្នងរបស់អ្នកដែលខ្វះវិចារណញ្ញាណ។
ការស្ដីបន្ទោសដិតជាប់នឹងអ្នកដែលមានការយល់ច្បាស់ ជាងការដែលវាយមនុស្សល្ងង់មួយរយរំពាត់ទៅទៀត។
ចូរវាយមនុស្សចំអកឡកឡឺយ នោះមនុស្សខ្វះចំណេះដឹងនឹងចេះប្រុងប្រយ័ត្ន ចូរស្ដីបន្ទោសអ្នកដែលមានការយល់ច្បាស់ នោះគេនឹងយល់ច្បាស់នូវចំណេះដឹង។
ការកាត់ទោសត្រូវបានរៀបចំសម្រាប់មនុស្សចំអកឡកឡឺយ ហើយការវាយនឹងរំពាត់ត្រូវបានរៀបចំសម្រាប់ខ្នងរបស់មនុស្សល្ងង់៕
ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។
តើអ្នករាល់គ្នាចង់បានមួយណា? ចង់ឲ្យខ្ញុំមករកអ្នករាល់គ្នាដោយកាន់រំពាត់ ឬដោយសេចក្ដីស្រឡាញ់ និងចិត្តសុភាពរាបសាវិញ?
ព្រមទាំងប្រុងប្រៀបនឹងដាក់ទោសការមិនស្ដាប់បង្គាប់គ្រប់យ៉ាង កាលណាការស្ដាប់បង្គាប់របស់អ្នករាល់គ្នាត្រូវបានបំពេញ។
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ