Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ខ្សែតី​សម្រាប់​សេះ បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ត្មោង​សំរាប់​សេះ មាន​បង្ហៀរ​សំរាប់​លា ហើយ​រំពាត់​ក៏​សំរាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា ដែល​ត្រូវ​គេ​ដាក់​បង្ខាំ ហើយ​ចង​បង្ហៀរ ដើម្បី​ទប់ ក្រែង​វា​មិន​ស្ដាប់​អ្នក​នោះ​ឡើយ។


នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា ដែល​ឥត​មាន​តម្រិះ​វិញ។


ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។


ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។


សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់ ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។


ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។


តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា? ចង់​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត?


យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។


ខ្ញុំ​បាន​ទូន្មាន​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ពី​មុន និង​អ្នក​ឯ​ទៀត​ទាំង​អស់​រួច​មក​ហើយ ហើយ​ឥឡូវ​នេះ ពេល​មិន​នៅ​ជា​មួយ ខ្ញុំ​សូម​ទូន្មាន​អ្នក​ទាំង​នោះ ដូច​ជា​ខ្ញុំ​បាន​ទូន្មាន​កាល​ពី​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា​ជា​លើក​ទី​ពីរ​នោះ​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត ខ្ញុំ​នឹង​មិន​ប្រណី​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម