នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ
សុភាសិត 26:24 - ព្រះគម្ពីរខ្មែរសាកល មនុស្សដែលស្អប់គេ បន្លំខ្លួនដោយបបូរមាត់ ហើយទុកសេចក្ដីបោកបញ្ឆោតនៅក្នុងចិត្តខ្លួន; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ អាល់គីតាប មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។ |
នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ
សូមកុំអូសទូលបង្គំទៅជាមួយពួកមនុស្សអាក្រក់ ឬជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺពួកដែលនិយាយសេចក្ដីសុខសាន្តជាមួយអ្នកជិតខាងរបស់ខ្លួន ប៉ុន្តែមានគំនិតអាក្រក់ក្នុងចិត្តវិញ។
សូម្បីតែនៅពេលពួកគេមកជួបខ្ញុំ ក៏ពួកគេនិយាយសេចក្ដីមិនពិតដែរ; ចិត្តរបស់ពួកគេប្រមូលសេចក្ដីទុច្ចរិតសម្រាប់ខ្លួនឯង; ពេលចេញទៅខាងក្រៅ ពួកគេក៏និយាយសេចក្ដីនោះ។
អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
អ្នកដែលនិយាយសេចក្ដីពិត បញ្ចេញសេចក្ដីសុចរិតយុត្តិធម៌ រីឯសាក្សីភូតភរ បញ្ចេញសេចក្ដីបោកបញ្ឆោត។
សេចក្ដីបោកបញ្ឆោតនៅក្នុងចិត្តរបស់អ្នកដែលប៉ងធ្វើអាក្រក់ រីឯអ្នកគាំទ្រសន្តិភាព មានអំណរ។
គំនិតរបស់មនុស្សសុចរិតគឺយុត្តិធម៌ រីឯការណែនាំរបស់មនុស្សអាក្រក់ជាសេចក្ដីបោកបញ្ឆោត។
ប្រាជ្ញារបស់មនុស្សឆ្លាតវៃ យល់ច្បាស់នូវផ្លូវរបស់ខ្លួន រីឯភាពល្ងីល្ងើរបស់មនុស្សល្ងង់ គឺជាសេចក្ដីបោកបញ្ឆោត។
ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ ថា៖ “អញ្ជើញហូប និងផឹកចុះ” ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។