Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 23:7 - ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ដូចដែល​គេ​កត់ទុក​ក្នុង​ចិត្ត​យ៉ាងណា គេ​ក៏​និយាយ​យ៉ាងនោះដែរ ថា​៖ “អញ្ជើញ​ហូប និង​ផឹក​ចុះ” ប៉ុន្តែ​ចិត្ត​របស់គេ​មិន​នៅជាមួយ​អ្នក​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!» តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​ឯង​ថា ពិសា​ចុះ តែ​ចិត្ត​គេ​មិន​មូល​នៅ​ជា​មួយ​នឹង​ឯង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ចិត្ត​របស់​គេ​មិន​ដូច​សំដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 23:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


អ្វីដែលគួរឲ្យប្រាថ្នាចង់បាន​ក្នុង​មនុស្ស គឺ​ភាពស្មោះត្រង់​របស់អ្នកនោះ ហើយ​អ្នកក្រីក្រ​ប្រសើរ​ជាង​មនុស្ស​ភូតភរ​។


បបូរមាត់​ភ្លើង និង​ចិត្ត​អាក្រក់ ប្រៀបដូចជា​អាចម៍ប្រាក់​ស្រោប​លើ​ភាជនៈដី​។


មនុស្សដែល​ស្អប់​គេ បន្លំ​ខ្លួន​ដោយ​បបូរមាត់ ហើយ​ទុក​សេចក្ដីបោកបញ្ឆោត​នៅក្នុង​ចិត្ត​ខ្លួន​;


ទោះបីជា​គាត់​និយាយ​សម្ដី​ទន់ភ្លន់​ក៏ដោយ ក៏​កុំ​ជឿ​គាត់​ឡើយ ដ្បិត​មាន​សេចក្ដីគួរឲ្យស្អប់ខ្ពើម​ប្រាំពីរ​យ៉ាង​នៅក្នុង​ចិត្ត​គាត់​។


ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម