សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
សុភាសិត 2:10 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រាជ្ញានឹងចូលក្នុងចិត្តអ្នក ហើយចំណេះដឹងនឹងធ្វើឲ្យព្រលឹងអ្នកបានរីករាយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង អាល់គីតាប ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។ |
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
សេចក្ដីទាំងនោះគួរឲ្យប្រាថ្នាជាងមាស គឺលើសជាងមាសសុទ្ធជាច្រើន ហើយផ្អែមជាងទឹកឃ្មុំ និងតំណក់ទឹកឃ្មុំពីផ្លិតឃ្មុំទៅទៀត។
និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។
ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់អ្នកដែលមានការយល់ច្បាស់ ប៉ុន្តែប្រាជ្ញាសម្ដែងខ្លួន សូម្បីតែក្នុងចំណោមមនុស្សល្ងង់ដែរ។
ប្រសិនបើអ្នកបានរក្សាសេចក្ដីទាំងនោះនៅក្នុងខ្លួនអ្នក ហើយប្រសិនបើសេចក្ដីទាំងនោះបានរួចរាល់ជានិច្ចនៅលើបបូរមាត់អ្នក នោះប្រពៃហើយ។
កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។